អ្នកខ្លះគិតថា អ្វីៗកើតឡើងដោយគំនិតរបស់ខ្លួនឯង…

អ្នកខ្លះគិតថា អ្វីៗកើតឡើងដោយគំនិតរបស់ខ្លួនឯង អាស្រ័យលើសតិបញ្ញារបស់ខ្លួនជាអ្នកពិចារណា ប៉ុន្ដែការពិត អ្វីគ្រប់បែបយ៉ាង សុទ្ធតែជាលទ្ធផលដែលបានពីការផ្សំគ្នារវាង ការរៀនសូត្រពីអ្នកដទៃ បទពិសោធន៍ផ្សេងៗ និង ការពិចារណា ព្រោះមនុស្សកើតមក បើមិនបានរៀន បើមិនបានឃើញ តើមានស្អីនឹងយកមកពិចារណា?…. តើ នឹងចេះតែខ្លួនឯងបានទេ??? គឺពិតជាមិនអាចធ្វើទៅកើតនោះឡើយ
Advertisements

កុំតាំងខ្លួនគ្រាន់បើជាងចៅហ្វាយនាយ

ត្រូវធ្វើឲ្យជននៅលើអ្នកមានអារម្មណ៍ថាគេជាមេកើយដោយឥតគិតថាអ្នកអាចដណ្តើមអំណាចពីគេ។ ក្នុងបំណងធ្វើឲ្យមេកើយសប្បាយចិត្តឬឲ្យគេចាប់អារម្មណ៍ អ្នកមិនត្រូវបញ្ចេញចំណេះដឹងឬ ទេពកោសល្យច្រើនពេកទេ បើពុំនោះទេ អ្នកបែរជាអ្នកទទួលបញ្រ្ចាសមកវិញ គឺបង្កើតឲ្យមានការភ័យខ្លាចថាអ្នកអាច ដណ្តើមអំណាចការងារពីគេ។ ចូរធ្វើឲ្យមេកើយរបស់អ្នក យល់ថាខ្លួនគេអស្ចារ្យចិញ្ចាចចិញ្ចែងជាងភាពពិតជាក់ស្តែងរបស់គេហើយ អ្នកនឹងទទួលបានអំណាចខ្ពង់ខ្ពស់។