ត្រូវធ្វើជាមនុស្សចិត្តធ្ងន់

ការគិតអ្វីឆាប់ផ្លាស់គំនិតពេក ជាហេតុធ្វើឲ្យមនុស្សយើងត្រូវបាត់បង់លទ្ធផលល្អ ដែលគួរនឹងបានច្រើន។ មនុស្សឆេវឆាវកាលបើកាន់ធ្វើការអ្វី ប្រសិនបើមិនបានឃើញលទ្ធផល ភ្លាមៗទេ ក៏ឈប់ធ្វើតទៅទៀតដោយយល់ឃើញថា ជារបស់រកប្រយោជន៍គ្មានក្នុងកិច្ចការ គ្រប់គ្រងយ៉ាង។ គេអត្ថាធិប្បាយថា លទ្ធផលរមែងកើតភ្លាមប៉ុន្តែផលនោះនៅលាក់កំបាំងសិន ដោយយើងមិនឃើញដូចជា ភាសាបារាំងហៅថា Effet latent ប្រៀបប្រដូចដើមឈើដែលមានផ្លែ ផ្កា។ ទាំងនោះបញ្ចេញឲ្យយើងឃើញភ្លាមៗមិនបានទេ។ ផ្លែផ្កាវាមាន ប៉ុន្តែវានៅកំបាំងកន្លែង ណាមួយ ដែលពេលខ្លះយើងក្រឡេកមើលមិនឃើញ ទាល់ទេលូតលាស់ធំឡើងហើយទើប ឃើញច្បាស់នឹងភ្នែក។ ឧបមាម្យ៉ាងទៀតថា យើងតែងសៀវភៅលក់ ឯលទ្ធផលកើតឡើងតាំងពី យើងលក់សៀវភៅក្បាលដំបូង ប៉ុន្តែដោយមកពីយើងត្រូវចេញដើមទុនទើបយើងមើលមិនឃើញ លទ្ធផល នៃការលក់សៀវភៅ គឺទាល់តែលក់ទៅហើយ ២ឬ៣០០ក្បាល បានឃើញដើមទុនត្រឡប់មកវិញ ហើយទើបបានលទ្ធផលយ៉ាងប្រចក្ស។ ច្បាប់ក្នុងរឿងផល ប្រយោជន៍លាក់សម្ងំ នោះជាកិច្ចសំខាន់ដែលគេបង្រៀនឲ្យយកចិត្តទុកដាក់ក្នុងពេលរៀនវិជ្ជារឿង បណ្តុះខួរក្បាល ព្រោះជាការរៀនមុខវិជ្ជាប្រភេទនេះ លទ្ធផលរមែងកើតឡើងភ្លាមក្នុងពេលចាប់ផ្តើមរៀនបទ ដំបូង ប៉ុន្តែយើងនៅមើលមិនឃើញទាល់តែប្រើពេលវេលាយូរបន្តិច។​ ស្រេចហើយ យើងសាកល្បងយការមកធ្វើ ខិតខំនឹករកមេរៀនដែលរៀនមក នាំយកវិធីដ៏សំខាន់ផ្សេងៗ មកប្រើក្នុងពេលធ្វើការនឹងដឹងខ្លួនភ្លាមថា យើងធ្វើបានល្អជាងពីមុនហើយរាប់ថ្ងៃនេះតែល្អឡើងៗ រាល់ពេល។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: