ជីវិតប្រយុទ្ធ

  • មនុស្សជាសត្វម្យ៉ាង រស់នៅគ្មានសណ្តាប់ធ្នាប់ និងគ្មានឯកភាព ពោលគឺខុសគ្នាទាំងអស់ សម្បីមុខមាត់ម្នាកៗក៏ ខុសគ្នាទៀត។ កង្វែងយោបល់ បង្កើតនូវទំនាស់វិបត្តិ និងការប្រយុទ្ធ។ គេប្រយុទ្ធដើម្បីរស់ ដើម្បីកិត្តិយសនិង សេចក្តីថ្លៃថ្នូរផ្សេងៗរបស់ជីវិត។ ជោគជ័យនៃការប្រយុទ្ធគឺជ័យជំនៈ ឬខ្លាំងក្លាជាងគូរបដិបក្ស។
  • មនុស្សមានរៀងខ្លួន។ គេយល់ថាខ្លួនគេប្រសើរជាងអ្នកដទៃគ្រប់ពេលវេលា។ អ្វីៗជារបស់ខ្លួន ត្រូវតែប្រពៃជាង របស់អ្នកដទៃ។ ឥទ្ធិពលពុះកញ្រ្ជោលនៃមហិច្ចតារបស់បក្ស ឬក្រុមប្រចាំសង្គម បង្កើតនូវការប្រយុទ្ធធំ ដែលគេ ហៅថាសង្រ្គាម។ កាលណាគេយល់នូវគំនិតប្រយុទ្ធយូរៗ គេតែងយល់នូវគំនិត «អ្នកខ្លាំងជិះជាន់ ឬមានជ័យជំនះ លើអ្នកខ្សោយ» ផងដែរ។
  • សង្រ្គាមមិនមែនជាសភាវៈ ស្វែងរកយុត្តិធម៌ឲ្យមនុស្សទេ ពោលគឺជាថ្នាលសាបព្រោះនូវអំពើបាបលាមកព្រៃផ្សៃ និងសកម្មភាពសាហាវ កម្រោលគ្រប់បែបយ៉ាង។ មនុស្សស្លូតត្រង់មិនដឹងរឿងហេតុអីសោះ ស្រាប់តែមកស្លាប់ ដោយចៃដន្យនៃសង្គ្រាម គឺមានចំនួនមិនតិច។ លក្ខណៈទូទៅឃើញថា៖ «មនុស្សមិនដែលឈ្លោះប្រកែកគ្នាផង ស្រាប់តែមកកាប់សម្លាប់ ដោយលើអាវុធមកប្រហារគ្នាឥតអាសូរ»។ មនុស្សមានកំហឹង តែងមានកំហុស កំហូច កមហាត។ ពេលប្រយុទ្ធធំ សនុស្សសំរបចិត្តគំនិតទៅតាមសភាវគតិនៃសត្វតិរច្ឆាន។ ស្រមោលសីលធម៌ ត្រូវហោះហើរបាត់ ពោលគឺគេចខ្លួនចេញពីមនោភព កំហឹងរបស់មនុស្ស។
  • មនុស្សមិនចេះចាញ់ ឬឈ្នះឡើយ គឺគ្រាន់តែស្ងប់ស្ងាត់មួយរយៈកាលប៉ុណ្ណោះ។ គំនុំសងសឹកប្រកបដោយ កលល្បិច មើលមិនយល់ច្រើនឥតគណនា នៅតែឋិតឋេរគ្មានពេលរលប់ស្នាមឡើយ។ ថ្ងៃនេះចាញ់​ ថ្ងៃក្រោយត្រូវ ឈ្នះ ឬបំរើបំរាស់រលាស់ខ្លួនទាល់តែបាន។ មានឈ្នះ មានចាញ់ ចងពៀរគ្មានទីបំផុត។ សកម្មភាពយង់ឃ្នងខាង ផ្លូវកាយ អាចមានស្ងប់តែចំពោះចិត្ត នៅតែបន្តការប្រយុទ្ធជាលំដាប់។ បើសត្វតិរច្ឆានវិញ ពេលប្រយុទ្ធដូចជាឆាប់ ស្ងប់ស្ងាត់។ មានឈ្នះមានចាញ់គេឃើញមានពិតប្រាកដនៅក្នុងពិភពសត្វតិរច្ឆាន។ «អាណាឈ្នះគឺឈ្នះ អាណាចាញ់គឺចាញ់ ព្រោះវាគ្មានការសងសឹក នឹងចិញ្ចឹមនូវកំហឹងអោយរីកដុះដាលដូចមនុស្សឡើយ»។
  • ពេលប្រយុទ្ធមិនមែនជាពេលចរចារកខុសរកត្រូវឡើយ។ ក្នុងរឿងរាមកេរ្តិ៍ខ្មែរ ព្រះរាមកេណ្ឌទ័ពស្វា អោយស្លាប់ ទៅជាចំណីសង្រ្គាមអស់ជាច្រើននៅក្រុងលង្ការ របស់យក្សក្រុងរាពណ៍។លទ្ធផលចុងក្រោយគឺមហាសែនវិនាស។ វិនាសទាំងពីរបក្សយ៉ាងខ្លោចផ្សា។ ដូច្នេះតើតុល្យភាពចុងក្រោយ តាមដំណោះស្រាយសង្រ្គាមស្ថិតនៅលើអ្វី….?
  • កំលាំងបាយទល់នឹងកំលាំងបាយ រាយឧបាយជិះជាន់ប្រយុទ្ធគ្នារហូតដើម្បីរស់។ ក្រៅពីខ្លួនយើងគឺគេ ក្រៅពីបក្ស ពួកយើង គឺបក្សពួកគេ ក្រៅពីសង្គមយើងគឺសង្គមគេ។ ខាងណាខ្លាំងជាងគឺត្រូវជិះជាន់ ឬចម្រាញ់យកប្រយោជន៍ ពីខាងខ្សោយ។ ខាងខ្សោយត្រូវជិះជាន់ខាងខ្សោយជាងខ្លួនបន្តទៅទៀត ត្រួតលើត្រួត ច្រើនត្របកច្រើនស្រទាបគ្មានទីបញ្ចប់ ដ៏ដូចជា «ខ្លាស៊ីឆ្កែ ឆ្កែស៊ីមាន់ មាន់ស៊ីកូនកង្កែប កង្កែបស៊ីជន្លេន ជន្លេនស៊ីដី…»​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: