មិនត្រូវកើតទុក្ខ

  • ទុក្ខព្រួយជារឿងធម្មតារបស់មនុស្ស។ មនុស្សមានសភាពធម្មតា។ គ្មានបានជួបនូវការសប្បាយការពិត ប្រាកដ នឹងគ្មានប្រទះឃើញទុក្ខព្រួយពិតប្រាកដទេ។ លក្ខណៈវិស័យនេះគេប្រៀបប្រដូចទៅនឹងកំណាត់ ឈើទាំងពីរដុំអណ្តែតនៅក្នុងទឹកសមុទ្រ ពោលគឺវាបានប៉ះទង្គិចគ្នាតែមួយរយៈពេលទេ បន្ទាប់មកវានិង រសាយចេញពីគ្នាមិនខាន។
  • មនុស្សខ្លាចទុក្ខ ខំស្វែងរកសប្បាយបន្ធូរកាយ។ មូលហេតុនៃការខ្លាចទុក្ខ មនុស្សត្រូវការពឹងពាក់គ្នា។ រស់នៅជាក្រុម ជាបក្សពួក ជួយិតយោងសម្រាលគ្នា ម្ល៉ោះហើយ មនុស្សបង្កើតអំពើពុករលួយ។ ការសប្បាយដែលប្រាថ្នានោះ គឺជាក្លិនក្លែបរបស់ជីវិត។ ព្រះពុទ្ធអង្គចែងថា សប្បាយពេកក៏ទុក្ខ រីឯទុក្ខពេក ក៏ទុក្ខ។ ស្ថិតនៅចន្លោះសប្បាយនឹងទុក្ខ គេរកឃើញទុក្ខខ្លះ។
  • រឿងទុក្ខព្រួយរបស់យើងម្នាក់ៗមានដូចគ្នា។ លុះយើងធូរធារទុក្ខព្រួយដែលកន្លងផុត នឹងជាការយល់សប្តិ ឬជាអនុស្សាវរីយ៍មួយសម្រាប់និយាយលេងទៅវិញ។ ច្រវាក់ ខ្នោះ ឃ្នាង គុកគេញ ខាត ឈឺ ស្លាប់ អន់ អាប់ …..។ល។ គឺជារឿងបោកបញ្ឆោត។ គេសង្ឃឹមនឹងលួចញញឹមជានិច្ចទៅដល់ថ្ងៃដាចសង្ខារ។ ជនជាប់គុកច្រវាក់គេកើតទុក្ខមិនយូរ ព្រោះចេះតែប្រលែងសើចហ៊ោកញ្ជ្រៀវ វាយ តប់ ទាត់ ធាក់ គ្នាឯងក្នុងនោះលេងដែរ។ ទឹកភ្នែកយំយែកមិនមិនមែនជាសញ្ញាទុក្ខពិតប្រាកដទេ។ ក្រោយពីពេលភ្លៀង គឺមេឃស្រឡះ។ ការព្រាត់ប្រាស់គ្រួសារគឺជារឿងខានពុំបាន បើនឹករំពឹងមេឃ រំពឹងផ្កាយ ខ្វល់ខ្វាយ ដូចម្តេច គឺគ្រាន់តែលំហែពីលំហាត់ជីវិតតែប៉ុណ្ណោះ។ ក្រៅពីខ្លួនយើងគឺគេ។ បញ្ហាធ្ងន់ធ្លាក់សង្កត់ខ្លួនគេ គេត្រូវលោត។
  • ខក ខាត ខុស ជាស្រមោលខ្មៅនៃការលោភលន់។ លះបង់ចិត្តថាឈប់ស្តាយស្រណោះ សោយសោកា ជាជន្ទល់សំរាលជីវិត។ ដោះស្រាយអ្វីដែលនៅពីមុខយើងផ្ទាល់សិន។ ទុក្ខព្រួយជាសំរស់ដ៏រុងរឿងនៃ សុខសប្បាយសម្បូណ៌សម្បត្តិ។ ចាស់ៗគិតឡើងចង់ឳបភ្នំ ចង់ឈោងចាប់ព្រះច័ន្ទ្រ បូករួមជាមួយនឹង ក្មេងៗយល់រាក់ យល់ជិត ក្មេងមិនសូវគិត គេងឆាប់លក់ មានមុខមិនស្ងួតដូចមនុស្សចាស់។ តែបើចាស់ ណាហ៊ានហក់លោត មិនគិតដូចក្មេង គេថាចាស់ឡើងព្រើលឡើង។ មានបញ្ហាច្រើន រវល់ច្រើន រៀបចំ ច្រើនការលំបាកក៏មានច្រើនដែរ។
  • ទុក្ខរបស់ កង្រី ទុក្ខរបស់ទុំទាវ ទុក្ខរបស់ព្រះរាម គឺស្ថិតនៅក្នុងមនោគតិរបស់អ្នកនិពន្ធតែប៉ុណ្ណោះ។ តាមពិត ទុក្ខនេះវាធ្វើឲ្យរំភើមែន តែសតិសម្បជញ្ជនៈអាចកន្រ្តាក់ទាញបានខ្លះមិនខាន។ បន្ទាប់មកគេក៏ចាប់ផ្តើមយល់នូវពន្លឺនៃសេចក្តីសង្ឃឹមមួយថ្មីទៀត ចាប់ប៉ិចពន្លកឡើង។ របស់ល្អ អ្វីដែល គាប់ចិត្ត នឹងបង្កើតនូវការសប្បាយនោះ វាស្ថិតនៅក្បែរៗខ្លួន។ លក្ខណៈល្អប្រសើរសប្បាយនេះហើយ ដែលបានជម្រុះទុក្ខព្រួយរបស់មនុស្សចោល។

អ្នកយល់យ៉ាងដែរចំពោះពុំនោលខាងលើនេះ…………?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: