សុភមង្គលនៃលំហាត់ជីវិត

  •   ក្មេងបើស្តាប់ចាស់បង្ហាត់រឿងល្អៗ ក្មេងនោះថ្ងៃក្រោយនឹងមានលំហាត់ជីវិតល្អ ធូរស្រួលនៅក្នុងជម្រកសង្គម។ លំនឹងជីវិត មានលំនៅក្នុងអនុវត្តន៍នៃគេមុនៗ។ ស្រករក្រោយដើរតាម
    ស្រករមុន។ គ្រោះជោគ គ្រោះជាំ ជោគជ័យស្ថិតនៅជុំវិញខ្លួន។
  • ចាស់គួរគោរព គឺចាស់ដឹកនាំក្មេងឲ្យឆ្ពោះទៅរកគំរោងល្អរបស់ជីវិត។ រស់នៅចុះសំរុងនឹងគ្នា គឺជាគោលបំណងមួយដែលគេចង់បាន។ ចំណេះ ចម្រុះ ធ្វើឲ្យគេរស់នៅបានគ្រប់ពេលវេលា
    ហើយគ្រប់ទីកន្លែង។ តែនៅក្នុងភូមិស្រុក បើយើងសេពគប់ចំរុះជីវិតយើងត្រូវចុះតម្លៃខ្លះ។ ផ្នែកខាងលោកអាចារ្យក៏ត្រូវ ក្មេងពាលផឹកស៊ីក៏ត្រូវ…. ​ច្របូកច្របល់គ្នា ជីវិតមិនថ្លៃថ្នូរ។
  •  កុំបណ្តែតចិត្តតាមខ្សែសង្គមញាក់ពេក ត្រូវងាករេ រាវរក អ្វីដែលជាបង្គោលនិយមរបស់មនុស្សទើបប្រសើរ។ អ្នកយល់ឆ្វេងប្រាកចាកក្រៅរង្វង់និយមរបស់សង្គម នឹងវិលចូលវិញនៅ
    ពេលដែលយើងខ្វះខាតត្រូវការ។ ការនិយមណាដែលគេអាចសង្ខេបបំព្រួញ ឬលុបចោលបានដោយគ្មានហុចផលអាក្រក់នោះ វានឹងរលាយរូបរាងដោយសារឥទ្ធិពលសង្គមស្រករក្រោយ។
    នៅសម័យទុំទាវ សង្គមខ្មែរនិយមនំមិនធំជាងនាឡិ។ ការនិយមនេះមិនសូវមានហុចជោគជ័យដល់គូរស្រករថ្មីសោះ ម្លោះហើយនំមិនធំជាងនាឡិសព្វថ្ងៃស្ទើរតែរសាត់បាត់រូបរាងទៅហើយ។
    អ្វីដែលប្រសើរសព្វថ្ងៃនោះ ត្រូវបានអទិទេពនៃឧត្តមគតិចាប់បំភ្លឺផ្លូវសង្គមរាល់ថ្ងៃ។ ពិភពស្រមៃ គឺពិភពល្អ។ មនុស្សខិតខំស្រាវជ្រាវបាញ់ឆ្ពោះទៅរកពិភពស្រមៃ។ គំនិតរះរីកទៅមុខជានិច្ច។
    ការលះបង់គំនិតអាក្រក់នៃមនុស្សមួយចំនួនធំ ឈ្មោះថាសង្គមត្រូវដុសខាត់ឬកែប្រែ។ មេក្រុម មេបក្ស មេពួក មេៗគេ ធំជាងគេ គឺជាអ្នកនាំអាទិ ឬចាប់ផ្តើម នឹងរំលាយឬបោះបង់ចោល។
    ក្នុងរឿង ១០០១យប់ របស់អារ៉ាប់ បានចែងពីព្រះបាទស៊ុលតង់សារិយា មិនទុកចិត្តស្រ្តី ព្រោះមហេសីដើមផិតក្បត់ ម្លោះហើយក៏និយមសម្លាប់ស្ត្រីក្រមុំ ក្រោយពីពេលរួមសង្វាសបានមួយរាត្រីមក។
    គ្មានប្រជាជនណាអាចយល់ជំទាស់ នឹងប្រឆាំងនូវការនិយមរបស់ស្តេចទេ។ តែបើមុតបន្លាគេយកបន្លាជួស ទាកលលកត្រូវយកលលកធ្វើធ្នាក់។ ដូច្នេះក្នុងរឿងសម្លាប់ស្ត្រីត្រូវបានស្រ្តីការពារ។
    ព្រះបាតស៊ុលតង់សារិយាក៏លះបង់នូវការនិយមរបស់ខ្លួន ដោយសារការបបោសអង្អែល អន្ទងអារម្មណ៍លាយឡំដោយពាក្យប្រៀនប្រដៅតាមរយៈរឿងទាំង១០០១ យប់នៃនាងសេណាហ្សាត និងនាង
    ឌីណាហ្សាត។
  •  ការនិយមគឺជាគ្រឹះ ក្នុងសំណង់សង្គម ដែលមានមនុស្សជាធាតុផ្សំ។ សុភមង្គលរបស់មនុស្សត្រូវបានពួកក្រុមមនុស្សទទួលស្គាល់យ៉ាងអន្ទះសាជ្រួលជ្រើមគ្មានជ្រុងជ្រោយ។ ការសើររើលំហាត់ជីវិតឡើងវិញ
    ដើម្បីឲ្យវិលស្របតាមចង្វាក់សង្គម គឺជាសុភមង្គលមួយក្នុងជីវលោកនេះ។ កាលណាគេមានគំនិតប្រាសចាកពីសង្គម លុះត្រាតែគេឈប់រស់នៅជាមួយមនុស្ស ព្រមទាំងឈប់មានការពឹងពាក់ពីមនុស្ស។ ដូចជា
    លោកហ្សង់ហ្សាក់រូសូ បន្សាត់ខ្លួនឲ្យឆ្ងាយអំពីមនុស្ស ព្រោះលោកមិនចុះសំរុងមិនចូលចិត្តសង្គម។ នេះជាសុភមង្គលស្ងប់ស្ងាត់សំរាប់ជីវិតមនុស្សដែលកម្រមានប៉ុណ្ណោះ។ រីឯយើងគេគ្រប់គ្នាឯទៀត……។

សំរាប់អ្នកវិញយល់យ៉ាងណាដែរចំពោះពុំនោលខាងលើ….​ ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: