កុំតាំងខ្លួនគ្រាន់បើជាងចៅហ្វាយនាយ

ត្រូវធ្វើឲ្យជននៅលើអ្នកមានអារម្មណ៍ថាគេជាមេកើយដោយឥតគិតថាអ្នកអាចដណ្តើមអំណាចពីគេ។ ក្នុងបំណងធ្វើឲ្យមេកើយសប្បាយចិត្តឬឲ្យគេចាប់អារម្មណ៍ អ្នកមិនត្រូវបញ្ចេញចំណេះដឹងឬ ទេពកោសល្យច្រើនពេកទេ បើពុំនោះទេ អ្នកបែរជាអ្នកទទួលបញ្រ្ចាសមកវិញ គឺបង្កើតឲ្យមានការភ័យខ្លាចថាអ្នកអាច ដណ្តើមអំណាចការងារពីគេ។ ចូរធ្វើឲ្យមេកើយរបស់អ្នក យល់ថាខ្លួនគេអស្ចារ្យចិញ្ចាចចិញ្ចែងជាងភាពពិតជាក់ស្តែងរបស់គេហើយ អ្នកនឹងទទួលបានអំណាចខ្ពង់ខ្ពស់។

4 ចំលើយ

  1. ការដែលអ្នកដឹកនាំយល់បែបនេះគិតថាល្អដែរទេ?

    • អរគុណ! នូវទស្សនៈរបស់អ្នក ប៉ុនែ្ត នេះគឺគ្រាន់តែផ្តោតទៅយើង ដែលជាបុគ្គលិករបស់គេ ហើយខិតខំប្រឹងប្រែងអោយអស់ពីលទ្ធភាពរបស់យើង តែក៏ពុំគប្បី ធ្វើរំលងទៅលើចៅហា្វយនាយរបស់យើងដែរ បើអ្នកដឹងថា អ្នកខ្លាំងជាងចៅហ្វាយនាយ អ្នកនឹងអាចរកទីពុំនាក់ផ្សេងល្អពីនេះ ឬក៏អ្នកនៅតែពេញចិត្តនៅកន្លែងដដែល??? សូមអធ្យាស្រ័យបើខ្ញុំ មានទស្សនៈមិនត្រឹមត្រូវដោយប្រការណាមួយ!

      • ការដែលខ្ញុំសួរបែបនេះព្រោះមានរឿងជាច្រើននៅកន្លែង​ការងាររបស់ខ្ញុំ ។ អ្នកគ្រប់គ្រងទូទៅចាស់បានធ្វើខុស​ត្រូវ​បណ្តេញចេញពីការងារ មួយខែក្រោយមកមានអ្នកគ្រប់​គ្រងថ្មីមកជំនួស ប៉ុន្តែមិនដឹងមូលហេតុអ្វីទេម្នាក់នោះមិន​ចូលចិត្តបុគ្គលិកគ្រប់គ្នាទាំងអស់ និយាយដើមពីបុគ្គលិក​នេះទៅប្រាប់បុគ្គលិកនោះអោយឈ្លោះគ្នាពេញក្រុមហ៊ុន​តែដល់ពេលសួរនាំគ្នាទៅរឿងទាំងអស់សុទ្ធតែជាការរៀប​ចំឡើងរបស់ GM ទាំងអស់ ។ថ្ងៃមួយមានការប្រជុំចូលរួម​ដោយបុគ្គលិកទាំងអស់ ទាំងអ្នកគ្រប់គ្រង និងអគ្គនាយកក៏​បានលើកឡើងពីបញ្ហានេះ GM អេះអុញឆ្លើយមិនចេញបាន​ដោះសារថានេះជាយុទ្ធសាស្ត្រគ្រប់គ្រងទេ ។ ????

        បើការងារនៅក្នុងក្រុមហ៊ុនដំណើរការល្អ GM ប្រាប់ទៅ​នាយកថានេះហើយជាស្នាដៃរបស់ខ្លួន ប៉ុន្តែបើមានបញ្ហា​វិញនោះបានឆ្លើយថាវាជាកំហុសរបស់បុគ្កលិក ១០០% គេ​មិនមែនជាទេព្តាទេរឿងអីដែលគេដឹងនោះ ។

        នៅពេលមានបញ្ហាកើតឡើងទាញអ្នកនេះ ទាញអ្នកនោះ​មកបាំងកំហុសរបស់ខ្លួន ហើយក៏មិនចេះដោះស្រាយអ្វី​ទាំងអស់នៅក្នុងក្រុមហ៊ុន រាល់ការទំនាក់ទំនងនៅខាង​ក្រៅ​ទៅកន្លែងណាគឺឈ្លោះជាមួយគេនៅកន្លែងនោះសាងបញ្ហា​ឲលំបាក់សំរាប់ការទំនាក់ទំនងលើកក្រោយ។

        រាល់របាយការណ៍របស់ខ្ញុំដែលយកទៅឲ GM ឆែកគេប្រាប់​ថាយល់ទាំងអស់ ដល់ពេលនៅក្រោយខ្នងដើរនិយាយ​ប្រាប់គេឯថាឯកសារនេះមើលមិនយល់អីទាំងអស់ មិនយូរ​ប៉ុន្មានពាក្យនេះបានឮដល់ខ្ញុំ ហើយខ្ញុំបានសួរប្រាប់ទៅថា​បើមិនយល់កន្លែងណាអាចសួរបាន រឺក៏មានគំនិតល្អជាង​នេះប្រាប់មកខ្ញុំនឹងកែរតាមតែបែរជាឆ្លើយមកវិញថាមិនអី
        ទេ​ធ្វើ​បានល្អហើយតើ ។ តើនេះមានន័យយ៉ាងម៉េច????
        (សូមបញ្ជាក់ថារាល់របាយការណ៍របស់ខ្ញុំត្រូវបានទទួល​ស្គាល់ដោយស្ថាប័នរដ្ឋ និងឯកជននៅក្នុងប្រទេសកម្ពុជា​ទាំងអស់ រួមទាំងក្រៅប្រទេសផងដែរ)

        តែហេតុអីបានជាម្នាក់នោះដើរនិយាអាក្រក់ពីខ្ញុំគ្រប់ពេល​វេលាសូមបីតែខ្លួនឯងមិនយល់ការងារច្បាស់ផងនោះ ។ក្រោយមកទើបដឹងថា GMនោះបានត្រឹមតែវិទ្យាល័យចឹង​បានមិនយល់អីទាំងអស់ ។​ កាលពីម្នាក់នោះចូលដំបូងខ្ញុំ​បានកត់សំគាល់ពាក្យសំដីមួយចំនួនរបស់គេ (គេថាក្មួយ​ឯងខំប្រឹងធ្វើការទៅព្រោះអគ្គនាយកទាំងអស់សរសើរ​សម្បើមណាស់) ហើយព្យាយាមប្រឌិតរឿងមិនពិតពីខ្ញុំយក​ទៅប្រាប់នាយកក្នុងគោលបំណងឲនាយកយល់ថាខ្ញុំមិនល្អ​មិនដូចសំដីរបស់លោកនាយកឡើយ។

        ខ្ញុំ​និយាយនេះមិនមែនតាំងខ្លួនគ្រាន់បើជាងចៅហ្វាយនាយ​នោះទេ តែខ្ញុំចូលចិត្តមនុស្សត្រង់ទៅត្រង់មកមានការអីអាច​ប្រាប់ខ្ញុំបានខ្ញុំនឹងកែរតាមទាំងអស់បើសិនវាជាការត្រឹមត្រូវ ។

        Saret ប្រហែលជាមានអ្នកគ្រប់គ្រងល្អ រឺក៏ជាអ្នកគ្រប់គ្រង​ផងក៏មិនដឹង🙂 ។ ចំនែកខ្ញុំវិញសយហើយដែលធ្វើការជា​មួយមនុស្សបែបនេះ តែខ្ញុំក៏មិនរាថយដែរព្រោះបុគ្គលិក​ទាំងអស់ និងអគ្គនាយក​គាំទ្រ និងអោយកំលាំងចិត្តខ្ញុំជានិច្ច ។

        ខ្ញុំដឹងថាមានអ្នកគ្រប់គ្រងល្អច្រើ​ន ឯកន្លែង​ខ្ញុំវិញប្រហែល ម៉ាស្រុកមានមួយទេ🙂

        អគុណ Saret ដែលធ្វើអោយខ្ញុំរៀនវាយហ្វុងយូនីកូដបាន​ច្រើនព្រោះខ្ញុំមិនសូវចេះប្រើហ្វុងនេះទេ៕

      • អរគុណនូ​​វការអត្ថាធិប្បាយរបស់អ្នក! តាមសេចក្តីយល់របស់ខ្ញុំគឺថា អ្នកកំពុងស្ថិតនៅក្នុងស្ថានភាព មួយដែលមានអ្នកគ្រប់គ្រងពុំទាន់មានលក្ខណៈសុទិ្ធនិយមនៅឡើយ ហេតុផលនេះបានបង្ករ អោយមានបញ្ហាជាច្រើននៅក្នុងមជ្ឈដ្ឋានការងាររបស់អ្នក សូមជំរាបជូនអ្នកផងដែរថា ខ្ញុំមិនមែន ជាអ្នកគ្រប់គ្រងអ្វីទេ គ្រាន់តែខ្ញុំធ្លាប់បានអានសៀវភៅមួយចំនួនដែលជារឿយៗគឺជាប់ពាក់ព័ន្ធ ទៅនឹងទស្សនៈគ្រប់គ្រង តែខ្ញុំសូមចូលរួមអត្ថាធិប្បាយវែកញែកនូវទស្សនៈរបស់ខ្ញុំដែលបាន ដាក់បង្ហាញជូនដូចខាងដើម តាមពិតសូមអ្នកក្តោបអត្ថន័យអោយបានថា «អ្នកគ្រប់គ្រង» និង «ចៅហ្វាយនាយរបស់អ្នក» ហេតុដូចនេះ តាមទស្សនៈរបស់អ្នកដូចពោលខាងលើ គឺខ្ញុំគាំទ្រ ប៉ុន្តែអ្វីដែលខ្ញុំចង់ផ្តោតទៅលើនោះគឺចៅហ្វាយនាយ គឺមិនចង់និយាយពីអ្នកគ្រប់គ្រងដែលមាន ឋានៈបន្ទាប់ពីចៅហ្វាយនាយនោះទេ ហេតុដូចនេះខណៈដែលចៅហ្វាយនាយនៅតែពេញចិត្តអ្នក ហើយអ្នកនៅតែពេញចិត្តគាត់ដែរ នោះអត់មានបញ្ហាអ្វីចោទឡើយ ផ្ទុយទៅវិញ បើអ្នកសំលឹងមើលទៅ ចៅហ្វាយនាយរបស់អ្នកទុកចិត្តពុំសូវបានទេ អ្នកពុំគួរបញ្ចេញអ្វីអោយ លេចធ្លោខ្លាំងពេកទេ អ្នកគួររកទីកន្លែងសមគួរជាងនេះទៅទៀតក្នុងគោលបំណងស្ថាបនាខ្លួនឯង ព្រមទាំងសង្គមគ្រយសារទាំងមូល ជៀសវាងការធ្វើការនៅកន្លែងដដែលដែលអ្នកគ្រប់គ្រងជាចៅហ្វាយនាយរបស់អ្នកមិនផ្តល់ ឳកាសរីកចំរើនដល់អ្នកនោះ។

        អរគុណ, គួរពុំគួរសុំអធ្យាស្រ័យ។
        សូមអោយជួបតែសំណាងល្អ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: