ត្រូវធ្វើជាមនុស្សចិត្តធ្ងន់

ការគិតអ្វីឆាប់ផ្លាស់គំនិតពេក ជាហេតុធ្វើឲ្យមនុស្សយើងត្រូវបាត់បង់លទ្ធផលល្អ ដែលគួរនឹងបានច្រើន។ មនុស្សឆេវឆាវកាលបើកាន់ធ្វើការអ្វី ប្រសិនបើមិនបានឃើញលទ្ធផល ភ្លាមៗទេ ក៏ឈប់ធ្វើតទៅទៀតដោយយល់ឃើញថា ជារបស់រកប្រយោជន៍គ្មានក្នុងកិច្ចការ គ្រប់គ្រងយ៉ាង។ គេអត្ថាធិប្បាយថា លទ្ធផលរមែងកើតភ្លាមប៉ុន្តែផលនោះនៅលាក់កំបាំងសិន ដោយយើងមិនឃើញដូចជា ភាសាបារាំងហៅថា Effet latent ប្រៀបប្រដូចដើមឈើដែលមានផ្លែ ផ្កា។ ទាំងនោះបញ្ចេញឲ្យយើងឃើញភ្លាមៗមិនបានទេ។ ផ្លែផ្កាវាមាន ប៉ុន្តែវានៅកំបាំងកន្លែង ណាមួយ ដែលពេលខ្លះយើងក្រឡេកមើលមិនឃើញ ទាល់ទេលូតលាស់ធំឡើងហើយទើប ឃើញច្បាស់នឹងភ្នែក។ ឧបមាម្យ៉ាងទៀតថា យើងតែងសៀវភៅលក់ ឯលទ្ធផលកើតឡើងតាំងពី យើងលក់សៀវភៅក្បាលដំបូង ប៉ុន្តែដោយមកពីយើងត្រូវចេញដើមទុនទើបយើងមើលមិនឃើញ លទ្ធផល នៃការលក់សៀវភៅ គឺទាល់តែលក់ទៅហើយ ២ឬ៣០០ក្បាល បានឃើញដើមទុនត្រឡប់មកវិញ ហើយទើបបានលទ្ធផលយ៉ាងប្រចក្ស។ ច្បាប់ក្នុងរឿងផល ប្រយោជន៍លាក់សម្ងំ នោះជាកិច្ចសំខាន់ដែលគេបង្រៀនឲ្យយកចិត្តទុកដាក់ក្នុងពេលរៀនវិជ្ជារឿង បណ្តុះខួរក្បាល ព្រោះជាការរៀនមុខវិជ្ជាប្រភេទនេះ លទ្ធផលរមែងកើតឡើងភ្លាមក្នុងពេលចាប់ផ្តើមរៀនបទ ដំបូង ប៉ុន្តែយើងនៅមើលមិនឃើញទាល់តែប្រើពេលវេលាយូរបន្តិច។​ ស្រេចហើយ យើងសាកល្បងយការមកធ្វើ ខិតខំនឹករកមេរៀនដែលរៀនមក នាំយកវិធីដ៏សំខាន់ផ្សេងៗ មកប្រើក្នុងពេលធ្វើការនឹងដឹងខ្លួនភ្លាមថា យើងធ្វើបានល្អជាងពីមុនហើយរាប់ថ្ងៃនេះតែល្អឡើងៗ រាល់ពេល។

Advertisements

ត្រូវមានសេចក្តីស្មោះត្រង់លើខ្លួនឯង

មនុស្សខ្លះដឹងខ្លួនថាធ្វើអ្វីខុសទៅហើយ មិនព្រមទទួលស្គាល់ថាខ្លួនខុស។ មនុស្សខ្លះដឹងថា ការពិតយ៉ាងនោះ ប៉ុន្តែដោយសារក្បាលរឹងនឹងអំនួតមិនព្រមទទួលស្គាល់ថាជាការពិត។ មនុស្ស កាលបើបញ្េចញទស្សនៈយ៉ាងណាទៅហើយ ទុកណាជាដឹងខ្លួន។ មនុស្សខ្លះដោយការខ្ជិល ច្រអូសមិនចង់ពិចារណា ក៏សុខចិត្តទទួលជំនឿដោយខុសពីការពិតរបស់ខ្លួន។ មនុស្សខ្លះច្បាស់ ក្នុងចិត្តដឹងក្នុងខ្លួនឯងថា នឹងធ្វើការយ៉ាងណាមួយហើយ បែរជាមិនធ្វើទៅវិញ។​ មនុស្សប្រភេទ នេះ បានឈ្មោះថាមិនស្មោះត្រង់និងខ្លួនឯង។ គ្មានវិធីណាយកមកអប់រំហ្វឹកហ្វឺនខួរក្បាលមនុស្ស ប្រភេទនេះឲ្យល្អបានទេ….។ ដូច្នេះ ប្រសិនបើយើងប្រាថ្នាធ្វើជាមនុស្សល្អពិតប្រាកដមែន ត្រូវតែខិតខំលះបង់លក្ខណៈដ៏អាក្រក់ទាំងនេះចោលចេញឲ្យអស់ហើយអោយមានសុចរិត ប្រតិបត្តិតាមគំនិតពិតប្រាកដរបស់ខ្លួនជានិច្ច។

ខ្មាស់គេជាងភ្លេចរូតខោ

ខ្មាស់គេជាងភ្លេចរូតខោ

ខ្មាស់គេជាងភ្លេចរូតខោ

ច្រកទ្វាឋានសួគ៌

ច្រកទ្វាឋានសួគ៌

ច្រកទ្វាឋានសួគ៌

វិកលចរិក

វិកលចរិក

វិកលចរិក

តាឡប់

តាឡប់

តាឡប់

ផោម អើយ ផោម

ផោម អើយ ផោម

ផោម អើយ ផោម